khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ១៥៥៧ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
    ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ ចំរើន បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តម ប្រាក់ ចំរើន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន និងអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា។
    ក្នុងបរិយាកាសដ៏ស្និតស្នាលនោះ ឯកឧត្តម ប្រាក់ ចំរើន បានចែកសារុងជូនដល់ប្រជាពលរដ្ឋ អាជ្ញាធរភូមិ ឃុំ ។
    ក្រៅពីពិធីបើកការដ្ឋាន ឯកឧត្តម ប្រាក់ ចំរើន ក៏បានអញ្ជើញចុះទៅពិនិត្យផ្លូវបេតុងដែលបានសាងសង់រួច មានប្រវែង១,០៧២ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ខេត្តកណ្តាល។
    ការកសាងផ្លូវចំនួនពីរខ្សែរខាងលើនេះ ត្រូវបានឯកឧត្តម ប្រាក់ ចំរើន ចូលរួមឧបត្ថមថវិកាចំនួន២៤លានរៀល៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន